អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភទឹកប្រាក់ ២៥,០០០ ដុល្លារ ដល់សាលាចិន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភទឹកប្រាក់២៥០០០ដុល្លារ ដល់ការកសាងអគារសាលប្រជុំ និងទីចាត់កម្ពស់២ជាន់នៅសាលាចិន ហួរ ខៀវ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាកង្វះខាតបន្ទប់ចាត់ការដល់លោកគ្រូ អ្នកគ្រូ។ក្នុងពិធីប្រគល់ថវិកាដល់សាលាចិន ហួរ ខៀវ ក្នុងខេ្តតកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកានេះ លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌...

ប្រជាពលរដ្ឋ​នៅស្រុកបាធាយ ៧០០គ្រួសារ​ទទួលបានអំណោយពីមូលនិធិសប្បុរសធម៌​ ព្រីនស៍​ រៀលអ៊ីស្ទេត

(ភ្នំពេញ)៖​ ប្រជាពលរដ្ឋរងគ្រោះ​ដោយសារទឹកជំនន់​ ប្រមាណ៧០០គ្រួសារ​ដែលរស់នៅស្រុកបាធាយ​ ខេត្តកំពង់ចាម​ ត្រូវបានលោកអភិបាលខេត្ត​កំពង់ចាម​ ឯកឧត្តម​ គួច​ ចំរើន​ ចុះសួសុខទុក​ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ​ ពីមូលនិធិសប្បុរសធម៌​ ព្រីនស៍​ រៀលអ៊ីស្ទេត​ ដែលមានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប​ លោក លី មីន​ បានយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។...

ក្មេងនិមិត្តរូបប្រទេសស៊ីរីឥឡូវនេះមានសុវត្ថិភាពនៅក្នុងប្រទេសទួរគី

បងប្អូនស្រីវ័យក្មេងពីរនាក់ដែលបានក្លាយជានិមិត្តរូបនៃវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាមបានចាប់ផ្តើមជីវិតថ្មីនៅប្រទេសទួរគីដែលនៅជិតខាង។ Noor និង Alaa ដែលមានអាយុ 10 និង 8 ឆ្នាំបានបង្ហាញពិភពលោកតាមរយៈគណនី Twitter របស់ពួកគេអំពីការរងទុក្ខរបស់ជនរងគ្រោះស៊ីវិលនៃការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលស៊ីរីនៅក្នុងសង្កាត់ Ghouta ភាគខាងកើតរបស់ពួកគេ។ ខណៈដែលពួកគេបានព្យាយាមរស់រានពីមួយថ្ងៃទៅមួយថ្ងៃ បងប្អូនស្រី បានធ្វើការអំពាវនាវជាញឹកញាប់ឱ្យសហគមន៍អន្តរជាតិជួយរំដោះហ្គោតាភាគខាងកើតមុនពេលវាយឺតពេល។ ទារកស៊ីរីដែលត្រូវបានគេស្គាល់ថា "Baby Karim" ក៏បានបំផុសគំនិតយុទ្ធនាការគាំទ្រសកលលោកផងដែរបន្ទាប់ពីគាត់បានបាត់បង់ភ្នែកឆ្វេងរបស់គាត់ហើយរឿងរបស់គាត់ត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ។ បងប្អូនស្រីនិងទារកបានភៀសខ្លួនទៅប្រទេសទួរគីនៅពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងខិតត្រួតត្រាទាំងស្រុងលើតំបន់ហ្គោតាភាគខាងកើត។ ពួកគេត្រូវបានស្វាគមន៍ដោយប្រធានាធិបតីទួរគី Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យ។ Noor និង Alaa បានបង្ហោះរូបថតមួយកាលពីថ្ងៃចន្ទដោយបង្ហាញពីបងប្អូនស្រីដែលបានផ្តល់ទឹកដោះគោដល់ទារក...

សម្ដេចហ៊ុនសែន ប្រកាសជួសជុលផ្សារច្បារអំពៅជូនអាជីវករ

អភិបាលរាជធានីភ្នំពេញ លោក ឃួង​ ស្រេង បានប្រកាសថាសម្ដេចហ៊ុន សែន នឹងធ្វើតាមសំណើរផ្សេងៗ របស់ក្រុមអាជីវកផ្សារច្បារអំពៅ ដែលរងគ្រោះដោយសារភ្លើងឆេះនាពេលកន្លងទៅ ដោយមិនតម្រូវឲ្យអាជីវករបង់ប្រាក់ ចំពោះការជួសជុលផ្សារឡើងវិញ។ តាមការចុះផ្សាយរបស់ហ្វេសញូថានៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ​អភិបាលរាជធានីភ្នំពេញ លើកឡើងថា តាមសំណើរបស់អាជីវករ ​ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យជួយសាងសង់ដំបូលរួម តាមរយៈរដ្ឋបាលរាជធានីនោះ គឺសម្តេចតេជោ ហ៊ុន សែន...

ទារិកាកើតមកមាន ក្បាលពីរ បេះដូង ៦ថត បង្កការភ្ញាក់ផ្អើល

ក្នុងមន្ទីរពេទ្យ គន្ធបុប្ផាខេត្តសៀមរាប មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងដែល ទារិកា ចំម្លែក កើតមកមាន ខ្លួន មួយ ក្បាលពីរ ហើយបេះដូងមាន ៦ថត។ រឿងគួរឲ្យភ្ញាក់ផ្អើលនេះបានកើតនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្ត សៀមរាប កាលពីរសៀលថ្ងៃសៅរ៍ទី០៣ខែមីនាឆ្នាំ២០១៨ ។ តាមព័ត៌មានឲ្យដឹងថាឱពុករបស់ទារិការនេះ មានឈ្មោះកាំ សារី ម្តាយមានឈ្មោះ កេត ម៉ាលី មានទីលំនៅ នៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង...

ស្នងការខេត្តកណ្ដាលត្រៀមកម្លាំងជិត ១០០០នាក់ ការពារសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេ

កម្លាំង​នគរបាល​ខេត្តកណ្តាល​ប្រមាណ​ជិត​មួយ​ពាន់​នាក់​ ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​ ដើម្បីត្រៀម​រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​បុណ្យ​ទន្លេ​នា​ពេល​ខាង​មុខ​នេះ។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានា​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខេត្តកណ្តាល​ប្រមាណ​ជិត​មួយ​ពាន់​នាក់​ ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​ធ្វើការ​បែងចែក​តាម​គោលដៅ ​​រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​បុណ្យ​ទន្លេ​នៅថ្ងៃទី ៩ ដល់ ១១ ខែ មីនានេះ។​ តាមការចុះផ្សាយដដែលស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ អ៊ា​វ​ ចំរើន​...

ក្រសួងប្រកាសទប់ស្កាត់ការរៃអង្គាសលុយតាមទីសាធារណៈ

ក្រសួងសង្គមកិច្ចបានប្រកាសទប់ស្កាត់សកម្មភាពរៃអង្គាសប្រាក់នៅតាមទីសាធារណៈ ដោយប្រើរូបភាពមនុស្សធម៌ តាមរយៈការដើរចែកសំបុត្រ ដែលមានបោះពុម្ពរូបភាពកុមារ និងគ្រួសារ ឬការប្រើប្រាស់កុមារ មនុស្សចាស់ និង ជនពិការឲ្យរៃអង្គាសប្រាក់ជាដើម។ ក្រសួងសង្គមកិច្ចបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៨ ស្ដីពីការទប់ស្កាត់សកម្មភាព រៃអង្គាស ប្រាក់នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ។ ក្រសួងបានលើកឡើងថាកន្លងមកមានជនជាតិខ្មែរ និង ជនបរទេសខ្លះបានធ្វើសកម្មភាព រៃអង្គាសប្រាក់តាមរយៈការ ដើរចែកសំបុត្រ ដែលបោះពុម្ពរូបភាពរបស់កុមារ និងគ្រួសារ លើស្រោមសំបុត្រ...

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងដាំកញ្ឆារ ៧៥ កន្លែង

​កម្លាំងសមត្ថកិច្ចខេត្តតាកែវប្រតិបត្តិការបង្រ្កាបទីតាំងដាំកញ្ឆារបាន ៧៥ កន្លែងដើម្បីបំផ្លាញចោល។ នៅ​ព្រឹក​ថ្ងៃអាទិត្យ​១១​កើត​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ០៦.៣០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ ដឹកនាំ​ ដោយ​លោកម៉ាក់​ សេរី​វ​ឌ្ឍ​នា​ នាយការិយាល័យ​ បាន​ចុះ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​​ ធ្វើការ​បង្ក្រាប​ដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខួច​លួច​ដាយ​ខុស​ ច្បាប់​បាន​ចំនួន​រួម​៧៥​ទីតាំង។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការ។ ​ការចុះផ្សាយដដែលបន្តថាទីតាំង ៧៥កន្លែងនោះមានចំនួន ស្មើរ​១៣ ៣៧៤​ដើម​ អណ្តូង​ប្រស់​ទឹក​...

រដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជាដំណើរការវិញ

ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដែលធ្វើការផ្នែកដីធ្លី និងបរិស្ថានអាចដំណើរការជាធម្មតាវិញ បន្ទាប់ពីអង្គការមួយត្រូវបានបិទសកម្មភាពអស់រយៈពេលជិត ៥ ខែ ជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់។ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា George Edgar បានពិភាក្សាគ្នាជុំវិញការផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ តាមការចុះផ្សាយដដែលបន្តថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដំណើរការសកម្មភាពវិញ បន្ទាប់ពីអង្គការនេះធ្វើការងារពាក់ព័ន្ធនិងបញ្ហាមួយចំនួនដូចជាការដោះស្រាយនូវជម្លោះដីធ្លីរបស់ពលរដ្ឋនៅខេត្តកំពង់ស្ពឺ ហើយដែលត្រូវបានផ្អាកជាបណ្តោះអាសន្នដោយរដ្ឋាភិបាលថាអង្គការនេះបានធ្វើសកម្មភាព...

មេធាវី ២រូបត្រូវបានផ្ដល់ឋានៈស្មើអនុរដ្ឋលេខា

មេធាវី ២រូបត្រូវបានព្រះមហាក្សត្រ ​ផ្តល់​​​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ នៅក្នុងក្រសួងមហាផ្ទៃ​។ យោង​តាម​ព្រះរាជក្រឹត្យ​​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ព្រះមហាក្សត្រទ្រង់ត្រាស់​បង្គាប់ផ្ដល់ឋានៈនៅក្រសួងមហាផ្ទៃដល់មេធាវី ២រូបមានលោក​ ពេជ្រ​ សូ​រិ​យា​ និង​លោក​ យឹ​ម​ សារី​ ។ មេធាវី ២រូបនេះមានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលប្រចាំការជាមេធាវីរបស់ក្រសួងមហាផ្ទៃផ្ទាល់៕