Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

​អ្នកឧកញ៉ា គិត ម៉េងប្រធានអគ្គនាយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលបានលិខិតថ្លែងអំណរគុណពី​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែនចំពោះការបរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​អ្នកឧកញ៉ា...

ស្របតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ចំនួន ៣ លានដុល្លារអាមេរិក សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង...

អគ្គស្នងការដ្ឋាននគរបាលជាតិផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី  ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

ឆ្លៀតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ាចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន៥៨.០០០ដុល្លារអាមេរិក (ហាសិបប្រាំបីពាន់) សម្រាប់ទិញអង្ករចំនួន ១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធចំនួន ១.០០០ កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។

សម្តេច ហេង សំរិន ផ្ដល់លិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធចំនួន...

អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

នៅពាក់កណ្តាលខែតុលានេះ កម្ពុជាមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយតំបន់ភាគច្រើនទទួលរងគ្រោះដោយទឹកជំនន់ និងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនរាប់សែននាក់។អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានចូលរួមយ៉ាងសកម្មលើទំនួលខុសត្រូវសង្គម ដោយបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគថវិការបស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវដល់សប្បុរសជននានាឲ្យចូលរួមធ្វើការឧបត្ថម្ភដល់ជនរងគ្រោះឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ក្រុមហ៊ុនព្រីនស៍...

មជ្ឈមណ្ឌលកម្សាន្តខ្នាតធំ ព្រីនស៍ ម៉ាណ័រ សម្ពោធបើកដំណើរការជាផ្លូវការ នៅតំបន់គៀនស្វាយ

ពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង...

ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យ

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងវិនិយោគសាងសង់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម។ លោក Xu Zhixing អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ...

អាំងប៉ាវពីព្រីនស៍ស៊ុបភើម៉ាឃីត អបអរខួប២ឆ្នាំ លក់បញ្ចុះរហូតដល់20%

ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត ផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតដល់ 20% រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី17 និង18ខែកក្កដានេះ ដើម្បីអបអរសាទរ គំរប់ខួប២ឆ្នាំរបស់ខ្លួន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ព្រីនស៍ស៊ុបភើម៉ាឃីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនខ្នាតធំរបស់ចិនក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនព្រីនស៍គ្រុប នៅថ្ងៃទី17 និង18 ខែកក្កដានេះ បានប្រកាសលក់បញ្ចុះតម្លៃពិសេសរហូតដល់2០% គ្រប់មុនទំនិញទាំងអស់ដែលមាននៅក្នុងផ្សារទំនើប រួមជាមួយប្រូម៉ូសិនដ៏ធំ សំរាប់អតិថិជន ដែលបានគាំទ្រចំពោះរាល់ផលិតផលរបស់ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត កាលពីពេលកន្លងមក។កម្មវិធីពិសេសៗដែលព្រីនស៍ស៊ុបភើម៉ាឃីត នឹងត្រូវផ្តល់ជូនរួមមាន ១.ការចែកសន្លឹកCouponសម្រាប់អតិថិជនគ្រប់ៗគ្នា ដោយគ្រាន់តែចូលហាង គឺអាចទទួលបានតែម្តង...

ក្រុមហ៊ុនអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជាថាខ្លួននឹងបង្កើនបរិមាណផលិតចេកស្រស់ឲ្យបាន៥ពាន់តោនក្នុងឆ្នាំ២០២០

ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជា ហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) នឹងបង្កើនបរិមាណផលិតកម្ម ចេកស្រស់ ឲ្យកើនឡើងដល់៥០០ពាន់តោន ក្នុងឆ្នាំ២០២០ ខណៈបច្ចប្បន្នក្រុមហ៊ុននេះ ក៏មានរោងចក្រវេចខ្ចប់ចំនួន១០ផងដែរនៅកម្ពុជា ដែលមានសមត្ថភាពផលិតបាន២៥ម៉ឺនតោនក្នុង១ឆ្នាំ។ ការលើកឡើងនេះ ត្រូវបានក្រុមហ៊ុន ប្រកាសនៅក្នុង ជំនួបពិភាក្សាការងារ ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុន សម្រេចបានលើផែនការ វិនិយោគសម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ រវាងឯកឧត្តម វេង...

ក្រុមហ៊ុនស៊ីភី (CP) ថៃចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជាដើម្បីនាំចូលទៅផ្គត់ផ្គង់ក្នុងប្រទេសខ្លួន

ក្រុមហ៊ុនស៊ីភី (CP) របស់ថៃ ចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជាដើម្បីនាំចូលទៅប្រទេសថៃ ខណៈបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេកំពុងមានកម្រិតខ្ពស់នៅថៃដែលទំហំនៃការផលិតមិនទាន់អាចផ្គត់ផ្គង់គ្រប់ក្នុងប្រទេសថៃ។ការលើកឡើងនេះ ត្រូវបានតំណាងភាគីរបស់ក្រុមហ៊ុនថៃ (CP) បញ្ជាក់នៅក្នុងជំនួបប្រជុំធុរជនថៃរបស់ក្រុមហ៊ុនស៊ីភី (CP) ដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីចុងសប្ដាហ៍មុននេះ ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ នៅក្នុងកិច្ចប្រជុំនោះ តំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាបជូនពីគោលបំណងក្នុងការពិនិត្យលើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែលបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែលទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។ឯកឧត្តមរដ្ឋមន្ត្រី...