កម្ពុជា​បើក​ដំណើរការ​ឡើងវិញ​ដល់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំងពេញលេញ

16

រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាស​ថា អ្នកដំណើរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​អាច​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដោយ​មិន​ចាំបាច់ធ្វើចត្តាឡីស័កកាលពី​ថ្ងៃ​ចន្ទសប្តាហ៍​នេះ​ដោយជួយលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ដែលត្រូវបានដាក់កំហិតដោយសារជំងឺកូវីដ​។

ការដាក់កំហិតលើការធ្វើដំណើរដើម្បីដោះស្រាយជំងឺរាតត្បាតបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍ដែលចាប់ផ្តើមរីកចម្រើនរបស់កម្ពុជាជាប់គាំង ប្រាក់ចំណូលបានធ្លាក់ចុះដល់ 1 ពាន់លានដុល្លារកាលពីឆ្នាំមុន ធ្លាក់ចុះពីជិត 5 ពាន់លានដុល្លារក្នុងឆ្នាំ 2019 នៅពេលដែលកម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍ចំនួន 6.6 លាននាក់។

សម្តេចអគ្គមហាសេធិបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីប្រកាសមិននឹកស្មានដល់កាលពីយប់ថ្ងៃអាទិត្យថា អ្នកដំណើរ ទេសចរណ៍ និងពាណិជ្ជករអន្តរជាតិទាំងអស់ ដែលបានទទួលវ៉ាក់សាំងពេញលេញ អាចមកទស្សនាប្រទេសកម្ពុជាទាំងស្រុងបានដោយសេរី ដោយមិនមានការធ្វើចត្តាឡីស័កចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅ។

ហើយការបើកដំណើរការឡើងវិញនៃខេត្តសៀមរាប ជាខេត្តដែលមានប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក នឹងត្រូវធ្វើឡើងចាប់ពីខែមករា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកធ្វើដំណើរត្រូវបង្ហាញលទ្ធផលអវិជ្ជមាន កូវីដចំនួន 2 គឺ 1 ធ្វើតេស្តមិនតិចជាង 72 ម៉ោងមុនពេលធ្វើដំណើរ និងមួយទៀតពេលមកដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារជាសម្លេងដែលបានបង្ហោះតាមបណ្តាញសង្គមរបស់លោកថា «នៅពេលដែលពួកគេមកដល់ ហើយយើងឃើញថា ពួកគេបានទទួលវ៉ាក់សាំងចំនួនពីរដូសរួចហើយ យើងនឹងធ្វើការពិនិត្យយ៉ាងរហ័ស។ បន្ទាប់ពីលទ្ធផលបង្ហាញថាពួកគេគ្មានជំងឺកូវីដ 19 ពួកគេត្រូវបានអនុញ្ញាតឲ្យធ្វើដំណើទូទាំងប្រទេសកម្ពុជា”៕